នៅក្នុងសាស្ត្រា Express.js គ្រប់ក្បួនទាំងឡាយណាដែលនៅក្នុងនោះមានការប្រើប្រាស់តំណាង req, res, និង next សំរាប់ចាំទទួលយកវត្ថុដែលជា request, response, and ក្បួនឈ្មោះ next() ត្រូវគេចាត់ទុកថាជា ក្បួនកណ្តាល (middleware) ។ អាស្រ័យហេតុនេះ គ្រប់ក្បួនប្រើប្រាស់សំរាប់ផ្លូវទាំងឡាយកន្លងមក សុទ្ធសឹងតែជាក្បួនកណ្តាលទាំងអស់ ពីព្រោះនៅក្នុងក្បួនទាំងនោះ សុទ្ធតែមានការប្រើប្រាស់តំណាង req, res, និង next ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
/* ./routes/index.js */
import express from 'express'
const index = express.Router()
let data = {}
const displsyTime = (req,res,next) => {
req.requestTime = new Date()
next()
}
index.use(displsyTime)
const func1 = function(req,res,next){
data.message = `ថ្ងៃនេះជាថ្ងៃ ${req.requestTime}`
next()
}
const func2 = function(req,res){
res.render('base',data)
}
index.get('/',[func1,func2])
export default index