ដោយ​ហេតុថា​កម្មវិធី Next.js ប្រើប្រាស់កញ្ចប់ React ជា​ភាសា​គំរូ​គេហទំព័រ អាស្រ័យ​ហេតុនេះ React Component ដែល​​ជា​ផ្នែក​ផ្សេង​ៗ​នៃ​​ទំព័រ HTML ដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការយក​មក​ផ្គុំ​គ្នា​បង្កើត​បាន​ជា​ទំព័រ HTML ដ៏​ពេញ​លក្ខណៈ។ កត្តា​នេះ​ទាមទារ​ចាំបាច់​អោយ​យើង​បង្កើត​នូវ​ថត​មួយ​​មាន​ឈ្មោះ​ជា​ឧទាហរណ៍​ថា components សំរាប់​រក្សាទុក​នូវ React Component ទាំងឡាយ។ យ៉ាងណាម៉ិញ ការបង្កើត​ component ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖

 

//components/head.js

function Head(){
    return <p>នេះ​ជា​ក្បាល​គេហទំព័រ</p>
}

export default Head

 

//pages/index.js
import Head from '../components/head'

function HomePage(){
    return(
    <>
        <Head />
    </>
    )
}
  
export default HomePage