ផ្លូវ​​មាន​ប៉ារ៉ាមែ៉ត គឺ​ជា​បណ្តា​ផ្លូវ​ទាំងឡាយ​ណា​ ដែល​នៅ​ក្នុង​នោះ​មាន​ផ្នែក​ខ្លះ​ត្រូវ​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​ខុស​ៗ​គ្នា។ មួយវិញទៀត នៅ​ក្នុង​កម្មវិធី Next.js ដើម្បី​បង្កើត​ផ្លូវ​មាន​ប៉ារ៉ាម៉ែត​​​ទាំងឡាយ​​ភ្ជាប់​ទៅ​នឹង​ក្បួន​ផ្សេង​ៗ​នៅ​ក្នុង​ឯកសារ​ណា​មួយ​ យើង​ចាំបាច់​ត្រូវ​ដាក់​ឈ្មោះ​​អោយ​ឯកសារ​នោះ​ដោយ​មាន​សញ្ញា [ ] នៅ​អម​សងខាង​។ ឧទាហរណ៍​ យើង​ចង់​បង្កើត​ផ្លូវ​មាន​ប៉ារា៉ម៉ែត​មួយ​មាន​ទំរង់​ជា /post/[pid] យើង​ចាំបាច់​ត្រូវ​បង្កើត​ថត​និង​ឯកសារ​មួយ​មាន​ទំរង់​ជា pages/post/[pid].js ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

 //pages/post/[id].js
import {useRouter} from 'next/router'

const Post = () => {
    const router = useRouter()
    const {pid} = router.query

    return <p>Post: {pid}</p>
}

export default Post