មុន​នឹង​អាច​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័​​​​​​​​​​​​​​​​​យ MySQL ​​​​​​​​​​​​​​​​នៅក្នុង​កម្មវិធី​ជា​ភាសា Python បាន យើង​ចាំបាច់​ត្រូវ​តំលើងផ្នែក​ទន់ MySQL ម៉្យាង​ហៅ​ថា “driver” ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​ driver ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើងក្នុង​គោល​បំណង​ភ្ជាប់​កម្មវិធី​ជា​ភាសា Python ទៅនឹង​មូលដ្ឋាន​ទិន្នន័យ MySQL ។ ហើយ​នៅ​ក្នុង​ចំណោម​កម្មវិធី​ទាំងនោះ យើង​អាច​ជ្រើសរើស​យក​ "MySQL Connector" សំរាប់​ភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ​មួយ​នេះ  នៅ​ក្នុង​ការសិក្សា​របស់​យើង។ ជាក់ស្តែង ដើម្បី​តំលើង​កម្មវិធី MySQL Connector ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងគ្រាន់​តែ​សរសេរ​ថា pip install mysql-connector-python នៅ​លើ​បង្អួច​ខ្មៅ គឺ​ជាការស្រេច​។

 

pip install mysql-connector-python