នៅ​ក្នុង​ការបង្កើត​តារាង​ទិន្នន័យ​ណាមួយ យើង​​ប្រើប្រាស់បញ្ជា​នៅ​ក្នុង​​ភាសា SQL ដោយ​​សរសេរ​ថា «CREATE TABLE» ដូច​ខាង​ក្រោមនេះ៖

 

import mysql.connector

mydb = mysql.connector.connect(
    host="localhost",
    user="xxxxxxx",
    password="xxxxxxx",
    database="mydatabase"
)

mycursor = mydb.cursor()
sql = "CREATE TABLE customers (name VARCHAR(255), address VARCHAR(255))"
mycursor.execute(sql)

 

នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MySQL ដើម្បី​ធ្វើ​អោយ​ទិន្នន័យ​ក្រឡាដេក​និមួយ​ៗ មាន​លក្ខណៈ​សំគាល់​ដាច់​ដោយ​ឡែក​រៀង​ៗ​ខ្លួន (unique identification) យើង​អាច​បង្កើត PRIMARY KEY នៅ​ក្នុង​ក្រឡាឈរ​ណា​មួយ ក្នុង​គោល​បំណង​ធ្វើ​អោយ​ក្រឡាដេក​ទាំងឡាយ​មាន​​លក្ខណៈ​ដាច់​ដោយ​ឡែក​រៀង​ៗ​ខ្លួន​។ ជាទូទៅ​ លក្ខណៈ​ដាច់​ដោយ​ឡែក អាច​ជា​លេខ​រៀង ជា​ឈ្មោះ​ផ្គុំ​ឡើងដោយ​លេខ​កូដ​ពិសេស​ណា​មួយ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

import mysql.connector

mydb = mysql.connector.connect(
    host="localhost",
    user="xxxxxxxx",
    password="xxxxxxxx",
    database="mydatabase"
)

mycursor = mydb.cursor()
sql = """ALTER TABLE customers ADD COLUMN id INT AUTO_INCREMENT PRIMARY KEY""""
mycursor.execute(sql)