តាមធម្មតា ទិន្នន័យដែលត្រូវបានស្រង់យកមកប្រើប្រាស់ ត្រូវបានតំរៀបទៅតាមលំដាប់លំដោយរាប់ចាប់ពីទិន្នន័យដែលត្រូវបានបញ្ចូលមុនគេទៅកាន់ទិន្នន័យដែលត្រូវបានបញ្ចូលក្រោយគេ ដែលភាសាអង់គ្លសហៅថា ascending order ។ ក៏ប៉ុន្តែ យើងក៏អាចស្រង់យកទិន្នន័យទាំងនោះ និងតំរូវអោយមានការតំរៀបខុសពីធម្មតាបានដែរ ពោលគឺតំរូវអោយមានការតំរៀបចាប់ផ្តើមពីទិន្នន័យដែលត្រូវបានបញ្ចូលក្រោយគេ ទៅទិន្នន័យដែលត្រូវបានបញ្ចូលមុនគេបានដែរ ដោយប្រើប្រាស់បញ្ជា ORDER BY ធ្វើដូចខាងក្រោមនេះ៖
import mysql.connector mydb = mysql.connector.connect( host="localhost", user="xxxxxx", password="xxxxxx", database="mydatabase" ) mycursor = mydb.cursor() sql = "SELECT * FROM customers ORDER BY name DESC" mycursor.execute(sql) myresult = mycursor.fetchall() for x in myresult: print(x)