​​​បើសិន​ជា​យើង​មាន​គណនី GitHub និង Netlify រួច​ហើយ យើង​អាច​យក​កម្មវិធី​គេហទំព័រ​របស់​យើង​ទៅ​ដាក់​នៅ​លើ​ប្រព័ន្ធ Netlify បាន​តាម​រយៈ​ប្រព័ន្ធ GitHub ។ បើ​សិន​ជា​យើង​មិន​ទាន់​មាន​គណនី​ទាំងនោះ​ទេ យើង​អាច​បង្កើត​គណនី​ជាមួយ​នឹង​ប្រព័ន្ធ​ទាំងនោះ​បាន​ ដោយ​ចូល​ទៅ​គេហទំព័រ​របស់​ប្រព័ន្ធ​ទាំងនោះ​ ដែល​មាន​អាស័យដ្ឋាន​ជា https://github.com/signup និង https://app.netlify.com/signup

 

ការយក​កម្មវិធី​គេហទំព័រ​ទៅ​ដាក់​នៅ​លើ​ប្រព័ន្ធ Netlify អាច​ត្រូវ​ធ្វើឡើង​ដោយ​យក​ឯកសារ​នៃ​កម្មវិធី​គេហទំព័រ​ទៅ​ទុក​នៅ​លើ​ប្រព័ន្ធ GitHub ជា​មុន​សិន រួច​​បាន​អនុញ្ញាតិ​អោយ​ប្រព័ន្ធ Netlify អាច​ចំលង​យក​ឯកសារ​ទាំងនោះ​ទៅ​បង្កើត​ជា​កម្មវិធី​គេហទំព័រ​សំរេច (build) និង​ដាក់​អោយ​ដំណើរការ​នៅ​លើ​ប្រព័ន្ធ Netlify ។

 

ចំណុច​វិជ្ជមាន​នៃ​ការយក​ឯកសារ​នៃ​កម្មវិធី​គេហទំព័រ​ទៅ​ទុក​នៅ​លើ​ប្រព័ន្ធ GitHub គឺ​ថា​ នៅ​ពេល​ដែល​យើងកែលំអកម្មវិធី​គេទំព័រ​របស់​យើង​ និង​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​ទុក​នៅ​លើ​ប្រពន្ធ GitHub ជា​ថ្មី​ម្តងទៀត ប្រព័ន្ធ Netlify នឹង​ទាញ​យក​ឯកសារ​ទាំងនោះ​ជា​ថ្មី​ម្តងទៀត យក​មក​​ធ្វើ​អោយ​កម្មវិធី​គេហទំព័រ​របស់​យើង​ទាន់​សម័យ (update) និង​ដាក់​អោយ​ដំណើរការ​ជាថ្មី​ម្តង​ទៀត​​នៅ​លើ​ប្រព័ន្ធ Netlify ។ ដូចនេះ ការកែលំអកម្មវិធី​គេហទំព័រ​និង​បញ្ជូន​វា​ទៅ​កាន់​ប្រព័ន្ធ GitHub គឺ​ជា​ការធ្វើ​អោយ​កម្មវិធី​គេហទំព័រ​នោះ​ត្រូវ​បាន​កែប្រែ​និង​ដាក់​អោយ​ដំណើរការ​ជា​ថ្មី​នៅ​លើ​ប្រព័ន្ធ Netlify ។

 

ការ​បញ្ជូន​ឯកសារ​ទៅ​ទុក​នៅ​លើប្រព័ន្ធ GitHub អាច​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ VS Code ដោយ​ចុច​រូបសញ្ញា Source Control រួច​ចុចប៊ូតុង Commit សរសេរ​ពី​គោលបំណង​នៃ​ការបញ្ជូន​ឯកសារ​ទៅ​កាន់​ប្រព័ន្ធ GitHub នៅ​លើ​បង្អួច COMMIT_EDITMSG ដែល​​អាច​ជា​អ្វី​ក៏​បាន​ដែរ​ មាន​ដូច​ជា​ពាក្យ​ថា First commit ជា​ដើម​។ រួច​ចុច​បិទ​បង្អួច COMMIT_EDITMSG និង​ចុច Publish Branch សរសេរ​ឈ្មោះបង្កើត​ repository ថ្មី​មួយ​នៅ​លើ​ប្រព័ន្ធ GitHub និង​ជ្រើសរើស​យក​ជា public ឬ​ private សំរាប់​ repository ថ្មី​នេះ​។ ជាលទ្ធផល VS Code នឹង​បញ្ជូន​ឯកសារ​នៃ​កម្មវិធី​គេហទំព័រ​របស់​យើង​ទៅ​ទុក​នៅ​លើ​ប្រព័ន្ធ GitHub ជា​ស្វ័យប្រវត្តិ​។

 

ដើម្បី​អនុញ្ញាតិ​អោយ​ប្រព័ន្ធ Netlify អាច​ចំលង​យក​ឯកសារ​នៅ​លើ​ប្រព័ន្ធ GitHub មក​បង្កើត​ជា​កម្មវិធី​គេហទំព័រ​សំរេច (build) យើង​ត្រូវ​ចូល​ទៅ​ក្នុង​គណនី​របស់​យើង​នៅ​ក្នុង​ប្រព័ន្ធ Netlify រួច​ចុច Add new site ជ្រើសរើស​យក Import an existing project ជ្រើសរើស​យក Deploy with GitHub ជ្រើសរើស​យក repository នៃ​កម្មវិធី​គេហទំព័រថ្មី​របស់​យើង​។ យើង​អាច​ស្វែងរក​ repository ថ្មី​នេះ​នៅ​ក្នុង​កន្លែងស្វែង​រក។ លុះ​រក​ឃើញ​ហើយ យើង​ត្រូវ​ចុច​ជ្រើសរើស​ repository ថ្មី​នេះ និង​ផ្ទៀង​ផ្ទាត់​មើល​ថា តើ​នៅ​កន្លែង Build command ពិត​ជា​មាន​ការប្រើប្រាស់​បញ្ជា npm run build និង​នៅ​កន្លែង Publish directory ពិត​ជា​មាន​ការជ្រើសរើស​យក​ថត dist មែន​ដែរ​ឬទេ​។ លុះ​អ្វី​ៗ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួច​ហើយ យើង​ត្រូវ​ចុច Deploy ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីអនុញ្ញាតិ​អោយ​ប្រព័ន្ធ Netlify អាច​ចំលង​ឯកសារ​ពី​ប្រព័ន្ធ GitHub និង​បង្កើត​ជា​កម្មវិធី​គេហទំព័រ​សំរេច​ដែល​អាច​ដំណើរការ​នៅ​លើ​ប្រព័ន្ធ Netlify ។

 

ក្រោយ​ពី​ត្រូវ​បាន​បង្កើត​រួច​ហើយ យើង​អាច​ប្តូរ​ឈ្មោះ​ឬ​អាស័យដ្ឋាន​នៃ​កម្មវិធី​គេហទំព័រ​របស់​យើង​បាន​ ដោយ​ចុច Site configuration ចុច Change site name សរសេរ​ប្តូរ​ឈ្មោះ​និង​ចុច save ។ បន្ទាប់​ពី​នេះ យើង​អាច​ចុច​អាស័យដ្ឋាន​ថ្មី​នៃ​កម្មវិធី​គេហទំព័រ​ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើគេ​បង្អស់។ បើ​យើង​ឃើញ​លទ្ធផល​ពី​កម្មវិធី​គេហទំព័រ​របស់​យើង​នៅ​លើ​ browser បាន​ន័យ​ថា​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​អោ​យ​ដំណើរការ​នៅ​លើ Internet ដោយ​ជោគជ័យ​​​។

 

នៅ​ពេល​ក្រោយ​ៗ​មក​ទៀត យើង​មិន​បាច់​ធ្វើ​អ្វី​ជាមួយ​នឹង​ប្រព័ន្ធ Netlify ទៀត​ទេ យើង​គ្រាន់​តែ​បញ្ជូល​ឯកសារ​នៃ​កម្មវិធី​គេហទំព័រ​ដែល​ត្រូវ​បាន​កែលំអ​ទៅ​ទុកនៅ​លើ​ប្រព័ន្ធ GitHub គឺ​ជា​ការស្រេច ប្រព័ន្ធ Netlify ​​​នឹងទាញ​យក​ឯកសារ​ទាំងនោះ​មក​ធ្វើ​អោយកម្មវិធី​គេហទំព័រ​របស់​យើង​​ទាន់​សម័យ (update) និង​ដាក់​អោយ​ដំណើរការ​ជា​ថ្មី​ឡើង​វិញ​៕

 

Netlify: https://khmerweb-dynamic-blog.netlify.app

GitHub: https://github.com/Sokhavuth/dynamic-blog