ការរៀបរៀង​កម្មវិធី​គេហទំព័រ​ទាម​ទារ​នូវ​ការប្រើប្រាស់​ឯកសារ​ស្តាទិក​ (static file) ជា​ច្រើន​ប្រភេទ មាន​ដូច​ជា ពុម្ព​អក្សរ រូបភាព ឯកសារ​ភាសា JavaScript និង​ភាសា CSS ជាដើម​។ តែ​ដោយ​យើង​បាន​តំលើង​កញ្ចប់ Tailwind រូច​ទៅ​ហើយ ដូច​នេះ​យើង​មិន​ចាំបាច់​ប្រើប្រាស់​ឯកសារ CSS នោះ​ទេ កញ្ចប់ Tailwind នឹង​បង្កើត​ឯកសារ CSS ដោយ​ខ្លួន​វា​ផ្ទាល់​ យើង​គ្រាន់​តែ​សរសេរ​​ឈ្មោះ​ថ្នាក់​មាន​ស្រាប់​របស់​កញ្ចប់ Tailwind គឺ​ជា​ការស្រេច Tailwind នឹង​បង្កើតឯកសារ​ CSS ចាំបាច់​សំរាប់​ថ្នាក់​ទាំងនោះ​។

 

ជាទូទៅ គេ​និយម​រក្សាទុក​ឯកសារ​ស្តាទិក​នៅ​ក្នុង​ថត public ដោយ​បង្កើត​ថត​រង​ជា​ច្រើន​ទៀត​នៅ​ក្នុង​នោះ​សំរាប់​ឯកសារ​មាន​ប្រភេទ​ខុស​ៗ​គ្នា​។ សំរាប់​កម្មវិធី​គេហទំព័រ​របស់យើង យើង​អាចបង្កើត​ថត​រង​ចំនួនបី​ fonts, images, scripts សំរាប់​ឯកសារ ពុម្ព​អក្សរ រូបភាព និង JavaScript ។

 

សំរាប់​ពុម្ព​អក្សរ យើង​អាច​ទាញ​យក​ពី​គេហទំព័រ​របស់​ក្រុមហ៊ុន Google ដោយ​ចូល​ទៅ​តាម​អាស័យដ្ឋាន​ https://fonts.google.com/?subset=khmer និង​រក្សាវា​ទុក​នៅ​ក្នុង​ថតរង public/fonts ។ សំរាប់​រូបភាព យើង​អាច​បង្កើត​និងឬ​យក​ពី​ប្រភព​ស្របច្បាប់​ណា​ក៏​បាន​ដែរ ដោយ​រក្សារូប​ទាំងនោះ​ទុក​នៅ​ក្នុង​ថត public/images ។ ចំពោះ​ឯកសារ JavaScript យើង​នឹង​បង្កើត​វា​ជា​បណ្តើរ​ៗ និង​រក្សាវា​ទុក​នៅ​ក្នុង​ថតរង public/scripts ។ ក៏​ប៉ុន្តែ បើ​សិន​ជា​យើង​ចង់​ប្រើប្រាស់​កញ្ចប់ jQuery ជា​ជំនួយ​ក្នុង​ការសរសេរ​កូដ​ជា​ភាសា JavaScript យើង​អាច​ចំលង​កូដ​ពី​គេហទំព័រ jQuery ជា​ផ្លូវការ យក​មក​បង្កើត​ជា​ឯកសារ jquery.js មួយ​រក្សា​ទុក​នៅ​ក្នុង​ថត​រង public/scripts ។

 

 

ចំពោះ​ពុម្ព​អក្សរ ក្រោយ​ពី​ទាញ​យក​មក​ពី​គេហទំព័រ​​​​​​​​​​​​​​​​​​​​​​​របស់ក្រុមហ៊ុន Google រួច​ហើយ យើង​ត្រូវ​បង្កើត​ឯកសារ​ CSS មួយប្រភេទ​​​ដោយ​រាយ​ឈ្មោះ​ពុម្ពអក្សរ​ទាំងនោះនៅ​ក្នុង​ឯកសារ​នោះ ក្នុង​គោលបំណង​​ដើម្បី​អាច​យក​ពុម្ព​អក្សរ​ទាំងនោះ​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​គេហទំព័រ​របស់​យើង​។

 

/* public/fonts/setup.css */

@font-face {
  font-family: Moul;
  src: url(Moul.ttf);
}
@font-face {
  font-family: Koulen;
  src: url(Koulen.ttf);
}
@font-face {
  font-family: Bayon;
  src: url(Bayon.ttf);
}
@font-face {
  font-family: OdorMeanChey;
  src: url(OdorMeanChey.ttf);
}
@font-face {
  font-family: Nokora;
  src: url(Nokora.ttf);
}
@font-face {
  font-family: Rooster;
  src: url(Rooster.ttf);
}
@font-face {
  font-family: Limonf3;
  src: url(Limonf3.ttf);
}
@font-face {
  font-family: HandWriting;
  src: url(HandWriting.ttf);
}
@font-face {
  font-family: Oswald;
  src: url(Oswald.ttf);
}
@font-face {
  font-family: Anton;
  src: url(Anton.ttf);
}
@font-face {
  font-family: Vidaloka;
  src: url(Vidaloka.ttf);
}
@font-face {
  font-family: Courgette;
  src: url(Courgette.ttf);
}
@font-face {
  font-family: Lobster;
  src: url(Lobster.ttf);
}
@font-face {
  font-family: BlackOpsOne;
  src: url(BlackOpsOne.ttf);
}
@font-face {
  font-family: StardosStencil;
  src: url(StardosStencil.ttf);
}