បញ្ជាផ្តល់តំលៃ (assignment statement) គឺជាសញ្ញាស្មើ (=) ដែលជាបញ្ជាប្រើសំរាប់ផ្តល់តំលៃណាមួយអោយទៅអថេរណាមួយ។ ដើម្បីផត្ល់តំលៃអោយទៅអថេរទាំងឡាយ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
/* ការប្រើបញ្ជាផ្តល់តំលៃដើម្បី ផ្តល់តំលៃដែលជាលេខ 1000 អោយទៅអថេរ profit */ let profit = 1000 console.log(profit)
នៅក្នុងភាសា ES6 យើងអាចធ្វើ ស្វ័យប្រមាណវិធី (augmented assignment) ម៉្យាងទៀត ដូចខាងក្រោមនេះ៖
let sale = 1000 console.log(sale += 2) console.log(sale -= 2) console.log(sale *= 2) console.log(sale /= 2) console.log(sale %= 2)
ដូចគ្នាដែរ យើងក៏អាចយកប្រយោគផ្សេងៗមកធ្វើស្វ័យប្រមាណវិធីបានដែរ។ ពនិត្យកម្មវិធីខាងក្រោមនេះ៖
let sentence = 'Progamming Node.js ' sentence += 'with ES6' console.log(sentence)