ស្រដៀង​នឹង​សំណុំ​ទិន្នន័យ​ដែរ សំណុំ Map គឺ​ជា​សំណុំ​ទិន្នន័យ​ម៉្យាង​ដែល​នៅ​ក្នុង​នោះ​មាន​ធាតុនៅ​ជាប់​គ្នា​មួយ​គូ ៗ យើង​អា​ច​បង្កើត​សំណុំ Map ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

//បង្កើត​សំណុំ Map
const fruits = new Map([
  ["apples", 500],
  ["bananas", 300],
  ["oranges", 200]
])

for(let fruit of fruits.values()){
    console.log(fruit)
}

 

វិធី​សំខាន់​ៗ​​នៅ​ក្នុង​ថា្នក់ Map មាន​ដូច​ខាង​ក្រោម​នេះ៖

 

set() : ប្រើប្រាស់​សំរាប់​បញ្ចូល​ធាតុ​មួយ​គូ​ចូល​ទៅ​ក្នុង​សំណុំ Map 

get() : ប្រើប្រាស់​សំរាប់​ចំលង​យក​តំលៃ​នៅ​ជាប់​នឹង​ផ្លាក​ណា​មួយ​មក​ប្រើការ 

values() : ប្រើប្រាស់​សំរាប់​បង្កើត​ iterator នៃ​តំលៃ​នៅ​ក្នុង​សំណុំ Map