កន្លង​មក យើង​បាន​ប្រើប្រាស់​​វិធី​ឈ្មោះ then() ក្នុងការរង់ចាំ​ទទួល​យក​លទ្ធផល​ពីការប្រើប្រាស់​ថ្នាក់​ឈ្មោះ Promise ដើម្បី​បង្កើត​ការសន្យា​ណា​មួយ​។ ក្រៅ​ពី​នេះ យើង​ក៏​អាច​បង្កើត​ក្បួន​រង់​ចាំ​មួយ​ ដោយ​ប្រើប្រាស់​ពាក្យ​ពិសេស async/await សំរាប់​រង់​ចាំទទួល​យក​លទ្ធផល​ពី​ការសន្យា​ផ្សេង​ៗ​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោមនេះ៖

 

let result = 'Initial value'

resultPromise = new Promise(function(resolve,reject){
    if(result){
        setTimeout(function() {
            result = `The execution of statement`
            resolve(result)
        }, 3000)
    }else{
        reject('Error occured!!')
    }
})

async function waitResult(){
    let outcome = await resultPromise
    console.log(outcome)
}

waitResult()