នៅ​ក្នុង​ភាសា ES6 យើង​អាច​បង្កើត​តំណាងម៉្យាង ដែល​អាច​ទទួល​ដំណឹង​មាន​ចំនួន​ប៉ុន្មាន​ក៏​បានដែរ យក​មក​បង្កើតជា​​ទិន្នន័យ​​មាន​ប្រភេទ​ជា​កំរង​មួួយ។ ដំណាង​ប្រភេទ​នេះ ត្រូវ​គេ​អោយ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា rest parameter ដែល​យើង​អាច​បកប្រែ​មកជា​ភាសា​ខ្មែរ​ថា ដំណាង​អនន្ត​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

//ការបង្កើត​ក្បួន​មួយ​មាន​ឈ្មោះ​ថា «displayProfit»
function displayProfit(...data){
  console.log(`data is and array of ${JSON.stringify(data)}`)
}

//ការយក​ក្បួន​ឈ្មោះ displayProfit មកប្រើ
displayProfit(1000,900,800,700,600,500,400)