ការប្រើប្រាស់​ភាសា CSS នៅ​ក្នុង​សមាសភាគជា​រឿង​ធម្មតា ដូច​ជា​ការប្រើប្រាស់ភាសា CSS ជា​ទូទៅ​ដែរ គឺ​យើង​ត្រូវ​សរសេរ​កូដ​ជា​ភាសា CSS នៅ​ក្នុង​ tag <style></style> ។

 

<!--src/routes/+page.svelte-->
<script>
    let info = "ស្វាគមន៍​មក​កាន់​កម្មវិធី SvelteKit!"
</script>

<h1>{info}</h1>

<style>
    h1{
        color: green;
    }
</style>

 

ក៏​ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី SvelteKit តាម​ធម្មតា​កូដ​ CSS នៅ​ក្នុង​សមាសភាគ​មួយ​នឹង​គ្មាន​ឥទ្ធិពល​ទៅ​លើ​សមាសភាគ​ផ្សេង​ទៀត​ឡើយ​។ ដូចនេះ​យើង​លែង​បារម្មណ៍​ពី​ការជះ​ឥទ្ធិពល​នៃ​កូដ CSS នៅ​ក្នុង​ឯកសារ​មួយ​ទៅ​លើ​ឯកសារ​មួយ​ទៀត ដូច​នៅ​ក្នុង​ភាសា CSS ជា​ទូទៅ​៕