ទំរង់​នៃ​កម្មវិធី SvelteKit ចែក​ចេញ​ជា​បី​ផ្នែក​គឺ​ ផ្នែក​ខាង​លើ ផ្នែក​កណ្តាល និង​ ផ្នែក​ខាង​ក្រោម​។ ផ្នែក​ខាង​លើ​ជា​ផ្នែក​សំរាប់​កូដ​សរសេរ​ជា​ភាសា ES6 ដែល​ត្រូវ​ស្ថិត​នៅ​ចន្លោះ tag <script></script> ។ ផ្នែក​កណ្តាល​ដែល​ជា​ផ្នែក​សំរាប់​សរសេរ​កូដ​ជា​ភាសា HTML លាយ​ឡំ​ជាមួយ​នឹង​ភាសា Svelte ត្រូវ​គេ​អោយ​ឈ្មោះ​ថា​ជា​ផ្នែក template ឬ​ពុម្ព​គំរូ​ដែល​នឹង​ត្រូវ​សរសេរ​បង្ហាញ​នៅ​លើ browser។ ផ្នែក​ពុម្ព​គំរូ​មិន​ចាំបាច់ត្រូវ​ប្រមូល​ផ្តុំ​​នៅ​ក្នុង​ធាតុ​មេ​ណា​មួយ​​នោះ​ឡើយ វា​អាច​នៅ​រាយប៉ាយ​ហើយ​មាន​ប៉ុន្មានបន្ទាត់​ក៏​បាន​ដែរ​។ ផ្នែក​ខាង​ក្រោម​គឺ​ជា​ផ្នែក​សំរាប់​កូដ​ជា​ភាសា CSS ដែល​ត្រូវ​ស្ថិត​នៅ​ចន្លោះ​ tag <style></style> ។

 

 <!--src/routes/+page.svelte-->
<script>
    let info = "ស្វាគមន៍​មក​កាន់​កម្មវិធី SvelteKit!!"
</script>

<h1>{info}</h1>

<style>
    h1{
        color: green;
    }
</style>

 

ចំណុច​សំខាន់​មួយ​ទៀត គឺ​ថា​កូដ​នៅ​ក្នុង​កម្មវិធី SvelteKit មាន​លក្ខណៈ reactive ដែល​អាច​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​ថាលក្ខណៈ ប្រតិភាព (reactivity) ដែល​ជា​ទង្វើ​ឆ្លើយ​តប​ទៅ​នឹង​ការផ្លាស់ប្តូរ​សភាព​លក្ខណៈ​ឬ​តំលៃ​របស់​អថេរ​។ ឧទាហរណ៍ ការផ្លាស់​តំលៃ​នៃ​អថេរទាំងឡាយ​ដែល​ត្រូវ​បាន​បង្ហាញ​លើ​ browser នឹង​នាំ​អោយ​ browser លុប​តំលៃ​ចាស់​និង​បង្ហាញ​តំលៃ​ថ្មី​នៃ​អថេរ​ទាំងនោះ​នៅ​លើ​ browser ជា​ថ្មី​ម្តង​ទៀត​។ លក្ខណៈ​ប្រតិភាព​នេះ​ជា​គោលការណ៍​គ្រឹះ​បង្កើត​អោយ​មាន​អន្តរអំពើ (interactivity) នៅ​ក្នុង​កម្មវិធី SvelteKit ។

 

<!--src/routes/+page.svelte-->
<script>
    let info = 0
    function increase(){
        info += 1
    }
</script>

<h1>{info}</h1>
<input type="button" on:click={increase} value="បង្កើន​តំលៃ" />

<style>
    h1{
        color: green;
    }
</style>