Props គឺ​ជា​ពាក្យ​បំព្រួញ​មក​ពី​ពាក្យ​ថា properties មាន​ន័យ​ថា​គឺ​ជា​ទិន្នន័យ​ទាំងឡាយ​ដែល​ត្រូវ​​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុងសមាសភាគ​ណា​មួយ​។  props មាន​តួ​នាទី​ដូច​ជា​ប៉ារ៉ាម៉ែត​ឬ​តំណាងនៅ​ក្នុង​ក្បួន​ទាំងឡាយ​ដែរ គឺ​វា​ត្រូវ​បង្កើត​ឡើង​សំរាប់​ចាំទទួល​យក​ទិន្នន័យ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​សមាសភាគ​ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​។ ការបង្កើត props នៅ​ក្នុង​កម្មវិធី SvelteKit ត្រូវ​ធ្វើឡើង​ប្រើប្រាស់​បញ្ជា export ​​​​​​​​នៅខាង​មុខអថេរ​ណា​មួយ​។

 

<!--src/components/Child.svelte-->
<script>
    export let info
</script>

<p>{info}</p>

 

នៅ​ពេល​ដែល​យើង​នាំ​ចូល​សមាសភាគ​ណា​មួយ​ដែល​មាន​ props នៅ​ក្នុង​នោះ យើង​ចាំបាច់​ត្រូវ​ផ្តល់​ទិន្នន័យ​អោយ​ទៅ​ props នោះ​ នៅ​ពេល​យក​សមាសភាគ​នោះ​​មក​ប្រើការ​នៅ​ក្នុង​ផ្នែក​ពុម្ពគំរូ​។

 

<!--src/routes/+page.svelte-->
<script>
    import Child from "../components/Child.svelte"
    const msg = "Props សំរាប់​ component Child"
</script>

<Child info={msg} />