សារសំខាន់នៃសមាសភាគ (component) គឺវាអាចត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៅក្នុងសមាសភាគដទៃទៀតបាន (reusable) ។ ហើយការយកសមាសភាគមកប្រើ គឺត្រូវធ្វើឡើងតាមរយៈការនាំចូល ដោយប្រើបញ្ជា import នៅក្នុងផ្នែក ES6 របស់សមាសភាគដែលនាំចូល។
<!--src/components/Child.svelte-->
<script>
let info = "សមាសភាគត្រូវនាំចូល"
</script>
<p>{info}</p>
<!--src/routes/+page.svelte-->
<script>
import Child from "../components/Child.svelte"
</script>
<Child />
ក្រោយពីត្រូវបាននាំចូលរួចហើយ សមាសភាគត្រូវយកទៅប្រើនៅក្នុងផ្នែកពុម្ពគំរូ ដោយការសរសេរថា <Child /> ដែលនឹងធ្វើអោយកូដនៅក្នុងនោះដំណើរការនិងផ្តល់លទ្ធផលនៅកន្លែងដែលវាត្រូវយកទៅប្រើ។
យើងត្រូវធ្វើការកត់ចំណាំថា ជាទូទៅគេនិយមដាក់ឈ្មោះអោយសមាសភាគជាអក្សរឡាតាំងធំនៅខាងដើម ដើម្បីអោយមានការងាយស្រួលក្នុងការចំណាំថាវាជាសមាសភាគ ខុសពីអថេរទាំងឡាយមាននៅក្នុងផ្នែក ES6 ៕