យើង​បាន​ដឹង​រួច​មក​ហើយ​ថា គ្រប់​ឯកសារ​ស្តាទិកទាំងឡាយមាន​ដូច​ជា ពុម្ព​អក្សរ រូបភាព CSS និង JavaScript អាច​ត្រូវ​យក​មក​ប្រើ​បាន បើ​សិន​ជា​ឯកសារ​ទាំងនោះត្រូវ​ទុក​នៅ​ក្នុង​ថត public ឬ​ថត​ណា​មួយ​នៅ​ក្នុង​ថត src ។ ដើម្បី​អោយ​មាន​ការងាយស្រួល យើងអាច​រក្សារ​ឯកសារ​ស្តាទិកទុក​នៅ​ក្នុង​ថត public ដោយ​បង្កើត​ថត fonts, images, styles, និង scripts សំរាប់​រក្សា​រ​ទុក​ឯកសារ​ទាំងនោះ​ទៅ​តាម​ប្រភេទ​របស់​វា​​។

 

ចំពោះ​​ពុម្ព​អក្សរ យើង​អាច​ទាញ​យក​ពី​គេហទំព័រ Google Fonts មក​ទុកនៅ​ក្នុង​ថត fonts នៅ​ក្នុង​ថត public និង​ត្រូវ​បង្កើត​ឯកសារ CSS មួយ​នៅ​ក្នុង​ថត fonts  ដើម្បី​អាច​យក​ពុម្ព​អក្សរ​ទាំង​នោះ​ទៅ​ប្រើប្រាស់​បាន​។

 

/* public/fonts/setup.css */

@font-face {
  font-family: Moul;
  src: url(Moul.ttf);
}
@font-face {
  font-family: Koulen;
  src: url(Koulen.ttf);
}
@font-face {
  font-family: Bayon;
  src: url(Bayon.ttf);
}
@font-face {
  font-family: OdorMeanChey;
  src: url(OdorMeanChey.ttf);
}
@font-face {
  font-family: Nokora;
  src: url(Nokora.ttf);
}
@font-face {
  font-family: Rooster;
  src: url(Rooster.ttf);
}
@font-face {
  font-family: Limonf3;
  src: url(Limonf3.ttf);
}
@font-face {
  font-family: HandWriting;
  src: url(HandWriting.ttf);
}
@font-face {
  font-family: Oswald;
  src: url(Oswald.ttf);
}
@font-face {
  font-family: Anton;
  src: url(Anton.ttf);
}
@font-face {
  font-family: Vidaloka;
  src: url(Vidaloka.ttf);
}
@font-face {
  font-family: Courgette;
  src: url(Courgette.ttf);
}
@font-face {
  font-family: Lobster;
  src: url(Lobster.ttf);
}
@font-face {
  font-family: BlackOpsOne;
  src: url(BlackOpsOne.ttf);
}
@font-face {
  font-family: StardosStencil;
  src: url(StardosStencil.ttf);
}

 

ចំពោះ​រូបភាព​ យើង​អាចយក​​ពី​ប្រភព​ណា​ក៏​បាន​ដែរ យក​មក​ទុក​ទៅ​ក្នុង​ថត images នៅ​ក្នុង​ថត public ។ សំរាប់​ឯកសារ CSS យើង​នឹង​បង្កើត​ជា​បណ្តើរ​ៗ​ទុក​នៅ​ក្នុង​ថត styles ។ ដូច​គ្នា​ដែរ​ ចំពោះ​ឯកសារ JavaScript យើង​នឹង​បង្កើតវា​ជា​បណ្តើរ​ៗ​និង​រក្សា​រ​វា​ទុក​នៅ​ក្នុង​ថត scripts ។ បើ​សិន​ជា​យើង​ចង់​ប្រើប្រាស់ jQuery យើង​អាច​ចំលង​យក​ពី​គេហទំព័រ jQuery មកបង្កើត​ជា​ឯកសារ jquery.js ​ទុក​នៅ​ក្នុង​ថត scripts ។ សំរាប់​ទំព័រ​ដើម​នៃ​កម្មវិធី​គេហទំព័រ​របស់​យើង យើង​អាច​បង្កើត​ឯកសារ CSS មួយ​ដូច​ខាង​ក្រោម​នេះ៖

 

/* public/styles/base.css */

:root{
    --background: #ff7474;
    --background-dark: #541616;
    --background-light: #fce5e5;
    --body-font: 14px/1.5 Vidaloka, OdorMeanChey;
    --link: #c64242;
    --color: rgb(107, 107, 107);
}
  
*{
    margin: 0;
    padding: 0;
    box-sizing: border-box;
}

a{
    text-decoration: none;
    color: var(--link);
}

a:hover{
    opacity: .7;
}

.region{
    max-width: 1100px;
    margin: 0 auto;
}
  
html{
    color: var(--color);
    font: var(--body-font);
    background: var(--background-light);
}

 

ការយក​ឯកសារ​នៅ​ក្នុង​ថត public ទៅ​ប្រើសំរាប់​ទំព័រ​ដើម ត្រូវ​ធ្វើ​ឡើង​ដោយ​បញ្ចូល​តំណរ​ភ្ជាប់​ទៅ​កាន់​ឯកសារទាំងនោះ​ដូច​ខាង​ក្រោម​នេះ៖

 

<!--src/pages/index.astro-->
---

---

<html lang="en">
    <head>
        <meta charset="utf-8" />
        <meta name="viewport" content="width=device-width" />
        <meta name="generator" content={Astro.generator} />
        <title>Astro</title>
        <link href="/images/siteLogo.png" rel="icon" />
        <link href="/fonts/setup.css" rel="stylesheet" />
        <link href="/styles/base.css" rel="stylesheet" />
        <script is:inline src="/scripts/jquery.js"></script>
    </head>
    <body>
        <p>ស្វាគមន៍​មក​កាន់​ទំព័រ​ដើម!</p>
    </body>
</html>

 

ដើម្បី​អាច​ប្រើប្រាស់​រូបភាព​តំណាង​អោយកម្មវិធី​គេហទំព័រ​របស់​យើង​នៅ​លើ​ browser (icon) យើង​ចាំបាច់​ត្រូវ​ជំនួស​តំណរភ្ជាប់​ទៅ​កាន់រូបភាព favicon.svg ដោយ​តំណរ​ភ្ជាប់​ទៅ​កាន់រូបភាព​របស់​យើង​ផ្ទាល់​៕