គំរូ​ទំព័រ​ជា​ផ្នែក​ដែល​ត្រូវ​យក​ទៅប្រើ​ជា​ញឹកញាប់​ជាមួយ​នឹង​ទំព័រ​ជា​ច្រើន​។​ ជាក់ស្តែង ដូច​ជា​ក្បាល​គេហទំព័រ​និង​ម៉ឺនុយ​ត្រូវ​យក​ទៅ​ប្រើ​ជាមួយ​ស្ទើរ​គ្រប់​ទំព័រ​ទាំងអស់​។ ដូចនេះ​ដើម្បី​ជៀសវាង​ការសរសេរ​កូដ​ដដែល​ៗ យើង​ចាំចាប់ត្រូវ​បង្កើតទំព័រ​ម៉្យាង​ដែល​នឹងត្រូវ​យក​ទៅ​ប្រើ​ជា​ច្រើន​លើក​ច្រើន​សារ​ ជាមួយ​នឹង​ទំព័រ​ដទៃ​ទៀត​។ គំរូ​ទំព័រ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា layout អាច​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ថត src/layouts ។

 

<!--src/layouts/Base.astro-->
---
const {pageTitle="គំរូទំព័រ"} = Astro.props
---

<html lang="en">
    <head>
        <meta charset="utf-8" />
        <meta name="viewport" content="width=device-width" />
        <meta name="generator" content={Astro.generator} />
        <title>{pageTitle}</title>
        <link href="/images/siteLogo.png" rel="icon" />
        <link href="/fonts/setup.css" rel="stylesheet" />
        <link href="/styles/base.css" rel="stylesheet" />
        <script is:inline src="/scripts/jquery.js"></script>
    </head>
    <body>
        <slot/>
    </body>
</html>

 

<!--src/pages/index.astro-->
---
import Base from "../layouts/Base.astro"
---

<Base pageTitle="ទំព័រ​ដើម" />