នៅ​ពេល​ដែល​គេហទំព័រ​របស់​យើង​មាន​កាផ្សាយ​កាន់​តែ​ច្រើនឡើង យើង​មិន​អាច​បង្ហាញ​ការផ្សាយ​ទាំងអស់​នៅ​លើ​ទំព័រដើម​បាន​ឡើយ យើង​ចាំចាច់​ត្រូវ​បែង​ចែក​ការផ្សាយ​ទាំងនោះ​ជា​ច្រើនទំព័រ ហើយ​ការផ្សាយ​នៅ​​ក្នុង​ទំព័រ​និមួយៗ ​ត្រូវ​មាន​​ចំនួន​កំណត់។ ទាក់ទង​នឹង​បញ្ហា​នេះ កញ្ចប់ Astro.js បាន​ជួយ​សំរួល​​ដល់​ការបង្កើត​ទំព័រ​ទាំងឡាយ ដោយ​បានផ្តល់នូវ​​​ក្បួន​ពិសេស​ម៉្យាង​មាន​ឈ្មោះ​ថា paginate( ) ក្នុង​ការបែងចែក​ការផ្សាយ​ជា​ទំព័រ និង​លក្ខណៈ​ពិសេស​មួយ​ចំនួនទៀត​ជួយ​សំរួល​ដល់​ការបង្កើតទំព័រ​។ ក្បួន paginate( ) នឹង​ត្រូវ​ផ្តល់​អោយ​ទៅ​ក្បួន getStaticPaths( ) ជា​ស្វ័យប្រវត្តិ ដែល​នៅ​ក្នុង​នោះ ក្បួន paginate( ) នឹងត្រូវ​យក​ទៅ​ប្រើ និង​ត្រូវទទួល​​បាន​នូវ​ដំណឹង​ដែល​ជា​ការផ្សាយ​សរុប​ទាំងអស់ និងដំណឹង​ដែលជា​ចំនួន​កំណត់​នៃ​ការផ្សាយ​សំរាប់​ទំព័រ​និមួយ​ៗ​។

const { page } = Astro.props

{page.data.map((post)=>(

{post.data.pudate}

{post.data.title}

ទំព័រ
<select data-page={page.currentPage}>
{[...Array(page.lastPage).keys()].map((pageNumber)=>(
<option>{pageNumber+1}</option>

</select>
នៃ {page.lastPage}

import Base from "../layouts/Base.astro"
import Pagination from "../components/Pagination.astro"
import { getCollection } from 'astro:content'
export async function getStaticPaths({paginate}){
const posts = await getCollection('posts')
posts.sort((a, b)=>b.data.pudate-a.data.pudate)
return paginate(posts, {pageSize: 24})

const { page } = Astro.props

<Base pageTitle="ទំព័រ​ដើម" pageURL="/" >
<Pagination page={page}/>
</Base>

ជាដំបូង យើង​ចាំបាច់​ត្រូវ​បង្កើត​ផ្លូវ​ឌីណាមិកមួយ​ដែល​ត្រូវ​តែ​មាន​ប៉ារ៉ាម៉ែត​ជា​ពាក្យ​ថា page នៅ​ក្នុង​​នោះ ឧទាហរណ៍​ដូច​ជា [page].astro ជាដើម​។ ឯកសារ [page].astro នេះ​អាច​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ថត src/pages ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើសំរាប់​ផ្លូវ “/1”, “/2", “/3” ជា​ដើម​។ លេខ​សំរាប់​ផ្លូវ​នេះ គឺ​ជា​លេខ​របស់​ទំព័រ​និមួយ​ៗ​ ដែល​នឹង​ត្រូវ​ផ្តល់​អោយ​ទៅ​ប៉ារ៉ាម៉ែត page ​​​​​​ជា​ស្វ័យប្រវត្តិ។ លើស​ពី​នេះ​ទៀត ប៉ារ៉ាម៉ែត page នឹង​ទទួល​បាន​នូវ​ទិន្នន័យ​មួយ​ចំនួន​បន្ថែម​ទៀត​ពី​កម្មវិធី Astro មាន​ជា​អាទិ៍ដូចជា​ទិន្នន័យ​ដែល​ជា​ការផ្សាយ​ទាំងអស់​សំរាប់​ទំព័រ​និមួយ​ៗ ទិន្នន័យ​ស្តី​ពី​ទំព័រ​បន្ទាប់ ទំព័រ​មុន និង ទំព័រ​កំពុងត្រូវ​បើក​។ សរុប​មក យើង​អាច​ស្រង់​យក​ទិន្នន័យ​​សំរាប់​ទំព័រ​និមួយ​ៗយក​មក​ប្រើ​​តាម​រយៈប៉ារ៉ាម៉ែត page នេះ​៕

Netlify: https://khmerweb-static-blog.netlify.app

GitHub: https://github.com/Sokhavuth/static-blog