ក្នុងការស្វែងរក​ការផ្សាយ​ទាំងឡាយ យើង​អាច​ប្រើប្រាស់​កញ្ចប់ Fuse.js ជា​ជំនួយ ដោយ​ដំឡើង​កញ្ចប់​នេះ​នៅ​ក្នុង​កម្មវិធី​គេហទំព័រ​របស់​យើង​ផ្ទាល់​។ កញ្ចប់ Fuse.js នឹង​ជួយ​អោយ​យើង​អាច​ធ្វើការស្វែង​រក​ជាមួយ​នឹងកម្មវិធី​គេហទំព័រ​ប្រើប្រាស់​របៀប SSG ឬ​គេហទំព័រ​ស្តាទិក​។

 

npm install fuse.js

 

ក្រោយ​ពី​តំឡើង​កញ្ចប់ Fuse.js រួច​ហើយ យើង​អាច​បង្កើត​ផ្លូវ /search នេះ​បាន​ ដោយ​បង្កើត​ឯកសារ​ឈ្មោះ search.astro នៅ​ក្នុង​ថត src/pages ។

 

<!--src/pages/search.astro-->
---
import Base from "../layouts/Base.astro"

import { getCollection } from 'astro:content'
const posts = await getCollection('posts')
---

<Base pageTitle="ទំព័រ​ស្វែង​រក" pageURL="Search">
    <p>{posts.length}</p>
</Base>

 

ជាលទ្ធផល នៅ​ពេល​ដែល​មានការ​ចុច​ស្វែង​រក​ការផ្សាយ​នៅលើ​​ក្បាល​គេហទំព័រ កូដ​នៅ​ក្នុង​ទំព័រ search.astro នឹង​ដំណើរការនិងផ្តល់​លទ្ធផល​ជា​អ្វី​ដែល​យើង​ចង់​បាន​។ ជាបឋម កូដ​នៅ​ក្នុង​ទំព័រ search.astro មាន​ការនាំចូល​គំរូទំព័រ Base.astro មក​ប្រើការ និង​ស្រង់​យក​ទិន្នន័យ​ទាំងអស់​ពី​បណ្តុំ​ទិន្នន័យ​នៃ​ការផ្សាយ​៕

 

Netlify: https://khmerweb-static-blog.netlify.app

GitHub: https://github.com/Sokhavuth/static-blog