ក្រៅពីការផ្តល់នូវជំរើសតែមួយ កញ្ចប់ SvelteKit ក៏ផ្តល់អោយយើងនូវជំរើសឆ្លាស់គ្នាផងដែរ នៅក្នុងការបង្ហាញព័ត៌មាននៅលើ browser ។ ជំរើសទាំងនោះអាចត្រូវធ្វើឡើងដោយការប្រើបញ្ជា if/else អាស្រ័យទៅលើលក្ខខ័ណ្ឌពីរខុសៗគ្នា។
<!--src/routes/+page.svelte-->
<script>
    let count = 0;
    function increment() {
        count += 1;
    }
</script>
<button on:click={increment}>
    ចុច {count} ដង
</button> 
{#if count > 10}
    <p>{count} ធំជាង 10</p>
{:else}
    <p>{count} នៅចន្លោះ 0 និង 10</p>
{/if}