កម្មវិធី Astro.js អាច​ដំណើរការទៅ​បាន​​ដោយ​ពឹងពាក់​អាស្រ័យ​ទៅ​លើ​កម្មវិធី JavaScript ដែល​អាច​ដំណើរការ​នៅ​លើ server​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​ដូចជា​ Node.js, Deno.js, Bun.js និង​កម្មវិធី​ JavaScript មួយ​ចំនួន​ទៀត​ដែល​មាន​នៅ​លើ server ​មួ​យ​ចំនួនមាន​​ដូច​ជា Cloudflare, Netlify, Lagon, AWS Lambda ជា​ដើម។

 

បើ​យើង​ប្រើប្រាស់ Node.js ជា​កម្មវីធី JavaScript ​សំរាប់​គំរោង​នៃ​កម្មវិធី Astro.js របស់​យើង យើង​ចាំបាច់​ត្រូវ​មាន​កម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Node.js នេះ​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង​ជំនាន់​​ចាប់​ពី​ទី 18.14.1 ឡើង​ទៅ។ បើ​មិន​ទាន់​មាន​ទេ យើង​អាច​ទាញ​យក​និង​តំលើង​កម្មវិធី​នេះ​ពី​អាស័យដ្ឋាន​មួយ​នេះ https://nodejs.org/en

 

នៅ​ក្នុង​ការសរសេរ​កូដ​នៃ​កម្មវិធីគេហទំព័រ ក៏​ដូច​ជា​កូដ​នៃ​កម្មវិធី​ដ៏ទៃ​ទៀត​ដែរ យើង​ចាំបាច់​ត្រូវ​មានកម្មវិធី​សំរាប់​សរសេរ​កូដ​មួយ​ មាន​ដូច​ជា​  Visual Studio Code ឬ VS Code ជា​ដើម​។ យើង​អាច​ទាញ​យក​កម្មវិធីនេះ​ពី​គេហទំព័រ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ Microsoft នៅ​ត្រង់​អាស័យដ្ឋាន​ https://code.visualstudio.com/

 

ក្រោយពី​តំឡើង​កម្មវិធី VS Code រួចហើយ យើង​អាច​ដំណើរការ​កម្មវិធី​នេះ រួច​ចុចបើក​ចូល​ទៅ​ក្នុង​ថត Documents នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង​។ បន្ទាប់​មក​ទៀត យើង​ត្រូវ​ចុច​បើក​បង្អួច Terminal ដោយ​ចុច​ម៉ឺនុយ Terminal > New Terminal នៅ​ក្នុង​កម្មវិធី VS Code។ យើង​នឹង​ឃើញ​បង្អួច Terminal មួយ​ត្រូវ​បាន​បើក​ឡើង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​កម្មវិធី VS Code ​​​​​​​​​។ ដើម្បីបង្កើត​​គំរោង​នៃ​កម្មវិធី​គេហទំព័រ Astro.js មួយ យើង​ចាំបាច់​ត្រូវ​សរសេរ​នៅ​លើ​បង្អួច​ Terminal ដូច​ខាង​ក្រោម​នេះ៖

 

npm create astro@latest

 

សំនួរ​មួយ​ចំនួន​នឹង​ត្រូវ​លេច​ឡើង យើង​អាច​ដាក់​ឈ្មោះ​គំរោង​របស់​យើង​ថា​ជា tutorial ជ្រើស​រើស​យក Empty សំរាប់​គំរោង​របស់​យើង ដំឡើង​កញ្ចប់​ចាំបាច់ទាក់ទងនឹង​គំរោង និង​បដិសេដ​ការប្រើប្រាស់​ TypeScript នៅ​ក្នុង​ការសរសេរកូដ​។ ជា​លទ្ធផល បើ​​យើង​ចុច​បើក​ចូល​ទៅ​ក្នុង​ថត​ដែល​ជា​គំរោងរបស់​យើង យើង​នឹង​ឃើញ​ទំរង់​នៃ​គំរោង​កម្មវិធី Astro.js របស់​យើង​ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖

 

 

ដើម្បី​ដំណើរការ​គំរោង​នៃ​កម្មវិធី​ខាង​លើ​នេះនៅ​ក្នុង​បរិបទ​កំពុង​ត្រូវ​បាន​អភវឌ្ឍន៍ឬ development យើង​ត្រូវ​សរសេរ​នៅ​លើ​បង្អួច​ Terminal ថា៖

 

npm run dev

 

បើ​យើង​ចុច​បើក​ browser និង​ចូល​ទៅ​កាន់​អាស័យដ្ឋាន​ដែល​ជា http://localhost:4321/ យើង​នឹង​ឃើញ​ពាក្យ​ថា Astro ​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបាន​សរសេរ​នៅ​លើ browser ៕