ប្រការ​ដែល​ងាយ​ស្រួល​បំផុត​នោះ​ គឺ​ការរក្សា​ទុក​បណ្តា​រូបភាព​ទាំងឡាយ​នៅ​ក្នុង​ថត​ public ​​​​​​​ហើយយក​រូប​ទាំងនោះ​មក​ប្រើ​នៅ​ក្នុង​ធាតុ <img/> ដោយ​ផ្តល់​តំលៃ​អោយ​ទៅ​លក្ខណៈ src ជា​ផ្លូវ​ទៅ​កាន់​រូបភាព​ទាំងនោះ​ធៀប​នឹង​ថត public ។

 

<img src="/images/public-cat.jpg" alt="A sleeping cat.">

 

យើង​ក៏​អាច​យក​រូបភាព​ពី​គេហទំព័រ​ផ្សេង​ទៀត​មក​ប្រើ​នៅ​ក្នុង​កម្មវិធី Astro បាន​ដែរ​។

 

<img src="https://example.com/remote-cat.jpg" alt="A sleeping cat.">

 

ចំពោះ​រូបភាព​ដែល​ស្ថិត​នៅ​ក្នុង​ថត​ណា​មួយដែល​ថត​នោះ​ស្ថិត​​នៅ​ក្នុង​ថត src យើង​ចាំបាច់​ត្រូវ​នាំ​ចូល​រូបភាព​ទាំងនោះ​ជា​មុន​សិន​ មុន​នឹង​អាចយក​វា​មក​ប្រើប្រាស់​បាន​។

 

---
// import local images
import myDog from `../../images/pets/local-dog.jpg`
---
// access the image properties
<img src={myDog.src} width={myDog.width} height={myDog.height} alt="A barking dog." />

 

រូបភាព​យក​មក​ប្រើផ្ទាល់​នៅ​ក្នុង​ធាតុ <img/> មិន​បាន​ត្រូវ​កែច្នៃ​ឬ​កែ​លំអរឡើយ គឺ​ត្រូវ​យក​ប្រើ​ទាំងដុល​តែ​ម្តង​។ បើ​សិន​ជា​យើង​ចង់​អោយ​មាន​ការលំអរ​នៃ​រូបភាព​ទាំងឡាយ​ដែល​ត្រូវ​យក​មក​ប្រើ យើង​អាច​នាំ​ចូល​នូវសមាសភាគមាន​ស្រាប់ <Image/> នៅ​ក្នុង​កម្មវិធី Astro មកប្រើ​ជាមួយ​នឹង​រូបភាព​ទាំងនោះ​។

 

---
// import the Image component and the image
import { Image } from 'astro:assets';
import myImage from "../assets/my_image.png"; // Image is 1600x900
---

<!-- `alt` is mandatory on the Image component -->
<Image src={myImage} alt="A description of my image." />

 

ចំពោះ​រូបភាព​ស្ថិត​នៅ​ក្នុង​ថត src យើង​ចាំបាច់​ត្រូវ​នាំ​ចូល​រូបភាព​ទាំងនោះ​ជាមុន​សិន មុន​នឹង​អាច​រូបភាព​ទាំងនោះ​មក​ប្រើ​បាន​។

 

---
import { Image } from 'astro:assets';
import myImportedImage from `../assets/my-local-image.png`
---
<Image src={myImportedImage} alt="descriptive text" />

 

ចំពោះ​រូបភាព​ស្ថិត​នៅ​ក្នុង​ថត public អាច​ត្រូវ​យក​មក​ប្រើ​ជាមួយ​នឹង​សមាសភាគ <Image/> នេះ​បាន​ ដោយ​ផ្តល់អាស័យដ្ឋាន​ដែល​ជា​​ផ្លូវ​ចូល​ទៅ​កាន់​រូបភាព​ទាំងនោះធៀប​នឹង​ថត public អោយ​ដល់​លក្ខណៈ src។

 

---
import { Image } from 'astro:assets';
---
<Image
  src="/images/my-public-image.png"
  alt="descriptive text"
  width="200"
  height="150"
/>

 

ចំពោះ​រូបភាព​ដែល​ស្ថិត​លើ​គេហទំព័រ​ផ្សេង​ទៀត អាច​ត្រូវ​យក​ប្រើ​ជាមួយ​នឹង​សមាសភាគ <Image/> នេះ​បាន ដោយ​ផ្តល់​អោយ​លក្ខណៈ src នូវ​អាស័យដ្ឋាន​ពេញ​លេញ​របស់​រូប​ទាំងនោះ​។

 

---
import { Image } from 'astro:assets';
---
<Image
  src="https://example.com/remote-image.jpg"
  alt="descriptive text"
  width="200"
  height="150" />​

 

ក៏ប៉ុន្តែ សំរាប់​រូបភាព​នៅ​ក្នុង​ថត public និង​រូបភាព​នៅ​លើ​គេហទំព័រ​ដទៃ​​ទៀត សមាសភាគ <Image/> នឺង​យក​រូប​ទាំងនោះ​មក​ប្រើ​ទាំងដុល ដោយ​គ្មាន​ធ្វើការ​កែច្នៃ​អ្វី​ឡើយ​។ មួយវិញ​ទៀត សំរាប់​រូប​នៅ​កន្លែង​ទាំងនោះ យើង​ចាំបាច់​ត្រូវ​ផ្តល់​តំលៃ​សំរាប់​លក្ខណៈ width និង height ។

 

មួយវិញ​ទៀត សមាសភាគ <Image/> ទាមទារ​ចាំបាច់​នូវ​តំលៃ​សំរាប់​លក្ខណៈ alt របស់​វានៅ​គ្រប់ករណី​ទាំងអស់។ បើ​យើង​មិន​ចង់​ផ្តល់​តំលៃ​អ្វី​អោយ​ទៅ​លក្ខណៈ alt នេះទេ យើង​អាច​ផ្តល់​អោយ​វា​នូវ​តំលៃ​ដែល​ជា​កំរង​អក្សរ​ទទេ​មួយ (alt="") ៕