ការសាកល្បងទំព័រ (End-to-End Test) គឺជាការសាកល្បងចង់ដឹងថាតើទំព័រណាមួយនោះមានដំណើរការទៅដោយរលូនឬយ៉ាងណា និងអ្វីៗនៅក្នុងនោះពិតជាត្រូវបង្ហាញទៅតាមការចង់បានរបស់យើងដែរឬទេ។ ការសាកល្បងនេះទាមទារ អោយកម្មវិធីគេហទំព័រត្រូវដំណើរការនិងបង្ហាញទំព័រដែលត្រូវសាល្បង។ ជាកិច្ចចាប់ផ្តើម យើងត្រូវដំណើរការកម្មវិធីគេហទំព័ររបស់យើងនឹងចូលទៅទំព័រដើម ដែលនៅក្នុងនោះមានការសរសេរកូដដូចខាងក្រោមនេះ៖
<!--src/pages/index.astro--> --- const message = "ចំណងជើង" --- <html lang="en"> <head> <meta charset="UTF-8"/> <title>{message}</title> </head> <body> <h1>ស្វាគមន៍មកកាន់ទំព័រដើម</h1> </body> </html>
បន្ទាប់មកទៀត យើងត្រូវបើកបង្អួច Terminal មួយទៀត និងដំណើរការកម្មវិធី cypress ដោយសរសេរនៅលើបង្អួចនោះថា៖
npx cypress open
ដើម្បីសាកល្បងទំព័រដើម index.astro យើងត្រូវបង្កើតឯកសារ index.cy.js មួយ និងសរសេរនៅក្នុងនោះថា៖
// cypress/e2e/index.cy.js it('titles are correct', () => { const page = cy.visit('http://localhost:4321') page.get('title').should('have.text', 'ចំណងជើង') })
បើគ្មានបញ្ហាអ្វីទេនោះ កម្មវិធី cypress នឹងប្រាប់យើងថា ទំព័រ index.astro ដំណើរទៅដោយជោគជ័យ ដោយបង្ហាញព័ណ៌បៃតងនៅលើលទ្ធផងនៃការសាកល្បងទំព័រនេះ។
ក្រៅពីការសាកល្បងដូចខាងលើនេះ នៅមានការសាកល្បងជាច្រើនរាប់មិនអស់ទៀត ដែលយើងអាចយកមកប្រើជាមួយនឹងទំព័រទាំងឡាយ។ យើងអាចស្វែងយល់បន្ថែមទៀតពីការសាកល្បងទាំងនោះនៅលើទំព័រ Cypress ៕