ផ្លូវ​ដែល​ត្រូវ​បាន​បង្កើតកន្លង​មក ត្រូវ​ហៅ​ថាផ្លូវ​ស្តាទិក ព្រោះ​ជា​ផ្លូវ​មួយ​សំរាប់​ឯកសារ​ឬ​ថត​មួយ។ ក៏ប៉ុន្តែលើស​ពី​នេះ​ទៀត យើង​ក៏​អាច​បង្កើត​ផ្លូវតែ​​មួយ​សំរាប់​ឯកសារ​​ឬ​ថត​ជា​ច្រើន​បាន​ដែរ ដោយ​តាង​ឈ្មោះរបស់​ឯកសារ​ឬ​ឈ្មោះរបស់​ថត​ទាំងនោះ​ដោយ​អញ្ញតិ​ឬ​ប៉ារ៉ាម៉ែតនៅ​ក្នុង​សញ្ញា [ ]។ ឧទាហរណ៍ នៅ​ក្នុង​កម្មវិធីគេហទំព័រ​ប្លក់​មួយ​អាច​មាន​ឯកសារ​ដែល​ជាការផ្សាយ​ឬ post ជា​ច្រើន​រាប់​មិន​អស់ យើង​មិន​អាច​បង្កើតផ្លូវ​ជា​ច្រើន​សំរាប់​ការផ្សាយនិមួយៗ​បាន​ឡើយ យើង​ចាំបាច់​ត្រូវ​បង្កើត​ផ្លូវ​តែ​មួយ​គត់​សំរាប់ការផ្សាយ​ជា​ច្រើន​រាប់​មិន​អស់​ទាំងនោះ​ ដោយ​តាង​អញ្ញតិ​ឬ​ប៉ារ៉ាម៉ែត​ជា​ឈ្មោះ​របស់​ការផ្សាយ​ឬ​ថត​ទាំងនោះ​​នៅ​ក្នុង​កម្មវិធី​គេហទំព័រ​របស់​យើង មាន​ដូចជា  “/admin/posts/[name].astro” ជា​ដើម​។

 

នៅ​ក្នុង​ផ្លូវ​ខាង​លើ​នេះ [name] គឺជា​​ប៉ារ៉ាម៉ែត​តាង​អោយ​ឈ្មោះ​​របស់​ការផ្សាយ​ ហើយ​នៅ​លើ​ browser ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមាន​ការសរសេរ​បង្ហាញ​ផ្លូវ​ថា /admin/posts/movie ពាក្យ​ថា movie នឹង​ក្លាយ​ជា​ឈ្មោះ​ជំនួស​អោយ [name]​ តែ​បើ​មាន​ការសរសេរ​ថា /admin/posts/lesson វិញ​ពាក្យ​ថា lesson នឹង​ក្លាយ​ទៅ​ជា​ឈ្មោះ​ជំនួស​អោយ [name] ​​។ ដូចនេះ ផ្លូវ​តែ​មួយ​ខាង​លើ​នេះ អាច​ក្លាយ​ទៅ​ផ្លូវ​របស់​ឯកសារ​ជា​ច្រើន​រាប់​មិន​អស់ ដោយ​ការប្រែប្រួល​របស់​ប៉ារ៉ាម៉ែត [name] ទៅ​ជា​ឈ្មោះ​របស់​ឯកសារ​និមួយ​ៗ​។ ផ្លូវ​ប្រភេទ​នេះ​ត្រូវ​គេ​ហៅ​ថា​ជា​ផ្លូវ​ឌីណាមិក។

 

ដើម្បី​បង្កើត​ផ្លូវ​ដូច​ខាង​លើ​នេះ យើង​ចាំបាច់​ត្រូវ​បង្កើត​ថតរង​មួយ​មាន​ឈ្មោះ​ថា posts នៅ​ក្នុង​ថត admin ហើយ​នៅ​ក្នុងថត posts នេះ​យើង​ចាំបាច់​ត្រូវ​​បង្កើត​ឯកសារ​មួយ​មាន​ឈ្មោះថា [name].astro ។

 

<!--src/pages/admin/posts/[name].astro-->
---
export function getStaticPaths() {
  return [
    {params: {name: 'movie'}},
    {params: {name: 'lesson'}},
    {params: {name: 'news'}},
  ]
}

const { name } = Astro.params
---

<h1>ឈ្មោះ​របស់​ឯកសារ​គឺ៖ {name}</h1>

 

យើង​នឹង​សិក្សា​លំអិត​ស្តី​ពី​ទំរង់​នៃ​ឯកសារដែល​មាន​ឈ្មោះ​ខាង​ចុង​ជា .astro ​នៅ​ពេល​ខាង​មុន​នេះ។ នៅ​ពេល​ឥឡូវ​នេះ យើង​គ្រាន់​តែ​ដឹង​ថា ការសរសេរ​ដូច​ខាង​លើនេះ គឺ​ជា​ការបង្កើត​ផ្លូវ​ចំនួន​ ៣ សំរាប់​ឯកសារ​ដែល​មាន​ឈ្មោះ​ជា movie, lesson, និង news ។ ផ្លូវ​សំរាប់​ឯកសារ​ទាំង ៣ នេះ​ត្រូវ​តាង​ដោយ​ផ្លូវ​ឌីណាមិក​តែ​មួយ​គឺ /admin/posts/[name].astro ។ ដើម្បី​ចូល​ទៅ​កាន់​ឯកសារ​និមួយ​ៗ យើង​ចាំបាច់​ត្រូវ​សរសេរ​នៅ​លើ browser ថា /admin/posts/movie, /admin/posts/lesson, ឬ /admin/posts/news ៕