នៅក្នុងកម្មវិធី Astro យើងអាចរក្សាទុកនូវទិន្នន័យផ្សេងៗនៅក្នុងមូលដ្ឋានទិន្នន័យទាំងឡាយនៅលើ server ឬក៏អាចបង្កើតឯកសារផ្សេងៗសំរាប់កត់ត្រាទុកនូវទិន្នន័យទាំងនោះនៅក្នុងកម្មវិធីគេហទំព័ររបស់យើងផ្ទាល់ក៏បាន។ ឯកសារសំរាប់កត់ត្រាទុកនូវទិន្នន័យអាចជាឯកសារ Markdown ដែលមានឈ្មោះនៅចុងជា .md, ឯកសារ MDX (.mdx), ឯកសារ YAML (.yaml), និងឯកសារ JSON (.json) ។
ចំពោះកម្មវិធីគេហទំព័រប្លក់ (blog) យើងអាចប្រើប្រាស់ឯកសារ Markdown ហៅកាត់ថា MD សំរាប់កត់ត្រាទុកនូវទិន្នន័យទាំងឡាយដែលនឹងត្រូវបកប្រែទៅជាភាសា HTML បង្ហាញនៅលើ browser ។ ក៏ប៉ុន្តែចាំបាច់យើងត្រូវមានចំណេះដឹងពីភាសា Markdown នៅក្នុងការកត់ត្រានូវទិន្នន័យទុកនៅក្នុងឯកសារ MD នេះ។ ដើម្បីទទួលបានព័ត៌មានស្តីពីភាសា Markdown យើងអាចចូលអានគេហទំព័រមួយនេះ https://daringfireball.net/projects/markdown/basics ។
ទំរង់នៃឯកសារ MD នៅក្នុងកម្មវិធី Astro ស្រដៀងនឹងឯកសារ Astro គឺមានផ្នែក frontmatter ដែលត្រូវកំណត់ដោយសញ្ញាដកចំនួនបីនៅផ្នែកខាងលើ និងផ្នែកនៃភាសា MD នៅផ្នែកខាងក្រោម។ ក៏ប៉ុន្តែ frontmatter នៅក្នុងឯកសារ MD មិនមែនសំរាប់ភាសា JavaScript នោះទេ គឺសំរាប់បង្កើតសំណុំទិន្នន័យមានឈ្មោះថា frontmatter សំរាប់យកទៅប្រើការនៅពេលក្រោយទៀត។
---
title: ការផ្សាយដំបូង
---
<!--src/pages/posts/post-1.md-->
## ឯកសារ MD
ដូចគ្នានឹងឯកសារ Astro ដែរ យើងអាចប្រើប្រាស់ឯកសារ MD នៅក្នុងការបង្កើតផ្លូវនៅក្នុងកម្មវិធី Astro ។ ជាលទ្ធផល ផ្លូវចូលទៅកាន់ឯកសារខាងលើនេះគឺ /posts/post-1 ។
លើសពីនេះទៀត យើងក៏អាចបញ្ចូលអ្វីៗមាននៅក្នុងឯកសារ MD ទៅក្នុងឯកសារ Astro ដែលមានប្រហោងនៅក្នុងនោះ ដោយធ្វើដូចខាងក្រោមនេះ៖
<!--src/components/Base.astro-->
---
const {frontmatter} = Astro.props
---
<html lang="en">
<head>
<meta charset="utf-8" />
<link rel="icon" type="image/svg+xml" href="/favicon.svg" />
<meta name="viewport" content="width=device-width" />
<meta name="generator" content={Astro.generator} />
<title>{frontmatter.title}</title>
<link href="/fonts/setup.css" rel="stylesheet">
</head>
<body>
<slot />
<style>
body{
font-family: Vidaloka, OdorMeanChey;
}
</style>
</body>
</html>
---
layout: ../../components/Base.astro
title: ការផ្សាយដំបូង
---
<!--src/pages/posts/post-1.md-->
## ឯកសារ MD
នៅពេលដែលយើងបញ្ចូលអ្វីៗមាននៅក្នុងឯកសារ MD ទៅក្នុងឯកសារ Astro អ្វីៗមាននៅក្នុង frontmatter នឹងក្លាយទៅជាសម្បត្តិរបស់សំណុំទិន្នន័យ frontmatter នៅក្នុងអថេរសកល Astro.props ហើយផ្នែកនៃភាសា MD នឹងត្រូវបញ្ជូលទៅក្នុងប្រហោងនៅក្នុងឯកសារ Astro ។ ហើយការយកឯកសារ Astro មកប្រើនៅក្នុងឯកសារ MD ត្រូវធ្វើឡើងដោយបង្កើតសម្បត្តិ layout មួយនៅក្នុង frontmatter នៃឯកសារ MD ។
ផ្ទុយទៅវិញ ឯកសារ Astro ក៏អាចនាំចូលឯកសារ MD មកស្រង់យកទិន្នន័យទៅប្រើការនៅក្នុងផ្នែកផ្សេងៗទៀតបានដែរ។
<!--src/pages/index.astro-->
---
import Base from "../components/Base.astro"
// Import a single file
import * as myPost from './posts/post-1.md'
const Content = myPost.Content
// Import multiple files with Astro.glob
const posts = await Astro.glob('./posts/*.md')
---
<Base title="ទំព័រដើម">
<p>{myPost.frontmatter.title}</p>
<p>និពន្ធដោយ: {myPost.frontmatter.author}</p>
<p><Content /></p>
<p>កាលនុបវត្តិ:</p>
<ul>
{posts.map(post => <li><a href={post.url}>{post.frontmatter.title}</a></li>)}
</ul>
</Base>
<!--src/components/Base.astro-->
---
const {title} = Astro.props
---
<html lang="en">
<head>
<meta charset="utf-8" />
<link rel="icon" type="image/svg+xml" href="/favicon.svg" />
<meta name="viewport" content="width=device-width" />
<meta name="generator" content={Astro.generator} />
<title>{title}</title>
<link href="/fonts/setup.css" rel="stylesheet">
</head>
<body>
<slot />
<style>
body{
font-family: Vidaloka, OdorMeanChey;
}
</style>
</body>
</html>
---
title: ការផ្សាយលើកទី ១
author: កែវ សុភ័ក្រ
---
<!--src/pages/posts/post-1.md-->
## ឯកសារទី ១
---
title: ការផ្សាយលើកទី ២
author: កែវ សុភ័ក្រ
---
<!--src/pages/posts/post-2.md-->
## ឯកសារទី ២
នៅពេលដែលយើងនាំចូលស្រង់យកទិន្នន័យនៃឯកសារ MD មកប្រើ ទិន្នន័យនៃផ្នែកភាសា MD ត្រូវស្ថិតនៅក្នុងសមាសភាគ Content ។ យើងអាចស្រង់យកសមាសភាគ Content នេះមកប្រើនៅក្នុងផ្នែកនៃភាសា Astro ។