ជួនកាល​យើ​ង​ចង់​បង្វែរពីផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​នៅ​ក្នុង​កម្មវិធី​របស់​យើង​ ដោយហេតុថា​ផ្លូវ​ចូល​ទៅ​កាន់​ឯកសារ​ណា​មួយ​នោះ​លែង​ប្រើការកើត​​ឬ​បណ្តាល​មក​ពី​មូលហេតុ​អ្វីផ្សេងទៀត​។ យើង​មាន​មធ្យោបាយ​ពីរ​ក្នុង​ការបង្វែរ​ទិសដៅ​ទៅ​កាន់​ផ្លូវ​ផ្សេង។ មធ្យោបាយ​ទី​មួយ​គឺធ្វើ​ការបង្វែរ​ផ្លូវ​​នៅ​ក្នុង​ឯកសារ astro.config.mjs ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

 

// astro.config.mjs

import { defineConfig } from 'astro/config';

import node from "@astrojs/node";

// https://astro.build/config
export default defineConfig({
  
  output: "server",
  adapter: node({
    mode: "standalone"
  }),

  redirects: {
    '/': '/about'
  },
  
});

 

មធ្យោបាយ​ទី​ពីរ គឺ​ការបង្វែរ​ផ្លូវ​ដោយ​ប្រើ​ក្បួន​ឈ្មោះ redirect នៅ​ក្នុង​សំណុំ​ទិន្នន័យ​សកល ​Astro ។

 

<!--src/pages/index.astro-->
---
return Astro.redirect("/about")
---

<p>ស្វាគមន៍​មក​កាន់​ទំព័រ​ដើម!</p>