យើង​អាច​បែងចែក​ឯកសារ​​ Astro ដែល​មាន​ឈ្មោះ .astro នៅ​ខាង​ចុង​ជា​ ៣ ផ្នែកគឺ ផ្នែក JavaScript ផ្នែកភាសា​ Astro និង​ផ្នែក CSS ។ ផ្នែក JavaScript ត្រូវ​កំណត់​ដោយ​សញ្ញាដក​ចំនួន​បី នៅ​ផ្នែក​ខាង​លើ​គេ​បង្អស់​នៃ​ឯកសារ ផ្នែក​កណ្តាល​ជា​ផ្នែក​នៃ​ភាសា Astro និងផ្នែក​ខាង​ក្រោម​គេ​គឺ​ជា​ផ្នែក​នៃ​ភាសា CSS ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង tag <style></style> ។

 

<!--src/pages/about.astro-->
---
const info = "about.astro"
---

<p>ស្វាគមន៍​មក​កាន់​ទំព័រ {info}</p>

<style>
p{
    color: red;
}
</style>

 

ផ្នែក JavaScript ត្រូវ​គេ​ហៅ​ថា​ជា​ភាសា​អង់គ្លេស​ថា frontmatter ដែល​អថេរ​នៅ​ក្នុង​នោះ​អាច​ត្រូវ​យក​មកប្រើ​នៅ​ក្នុង​ផ្នែកកណ្តាល​ដែល​ជា​ផ្នែក​នៃ​ភាសា Astro​។ ការយក​អថេរ​មក​ប្រើ​នៅ​ក្នុង​ផ្នែក​ភាសា Astro ត្រូវ​ដាក់​នៅ​ក្នុង​សញ្ញា { } ។ ក្រៅ​ពី​អថេរ យើងអាច​​​បង្កើត​ក្បួន​ ​ថ្នាក់ ឬ​ក៏​នាំ​ចូល​សាស្ត្រា​ផ្សេង​ៗ​ទៀត​មក​ប្រើនៅ​ក្នុង​ frontmatter បាន​គ្រប់​ពេល​វេលា​។

 

<!--src/pages/about.astro-->
---
function greeting(name){
    const sentence = `ស្វាគមន៍​មក​កាន់​ទំព័រ ${name}`
    return sentence
}
---

<p>{greeting("about.astro")}</p>

<style>
p{
    color: red;
}
</style>