Assignment statement គឺជាសញ្ញា = ដែលជាបញ្ជាតំរូវអោយភ្ជាប់ឈ្មោះណាមួយទៅនឹងវត្ថុណាមួយ។ យើងគួររំលឹកឡើងវិញថា ដើម្បីភ្ជាប់ឈ្មោះណាមួយទៅនឹងវត្ថុណាមួយ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
profit = 1000
print(profit)
ក្រៅពីការភ្ជាប់ឈ្មោះណាមួយ ទៅនឹងវត្ថុណាមួយ យើងអាចភ្ជាប់ឈ្មោះជាច្រើនទៅនឹងវត្ថុមួយចំនូន ដោយសរសេរកម្មវិធីដូចខាងក្រោមនេះ៖
sale, buy, profit = 1000, 900, 100
print(sale)
print(buy)
print(profit)
យើងបានដឹងរួមមកហើយថា ការសរសេរថា sale, buy, profit និងការសរសេរថា 1000, 900, 100 គឺជាការបង្កើតកំរង tuple (sale, buy, profit) និងកំរង tuple (1000, 900, 100) ។ ដូចនេះ ការសរសេរថា sale, buy, profit = 1000, 900, 100 ស្មើនឹងការសរសេរថា (sale, buy, profit) = (1000, 900, 100) ។ សរុបមក ការសរសេរថា sale, buy, profit = 1000, 900, 100 គឺជាការប្រើប្រាស់ assignment statement ដើម្បីភ្ជា់បឈ្មោះនៅក្នុងកំរង tuple មួយទៅនឹងវត្ថុនៅក្នុងកំរង tuple មួយទៀត។
ដូចគ្នាដែរ ក្រៅពីកំរង tuple យើងក៏អាចភ្ជាប់ឈ្មោះនៅក្នុងកំរង list ទៅនឹងវត្ថុនៅក្នុងកំរងប្រភេទណាក៏បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
[sale, buy, profit] = [1000, 900, 100]
(width, height, depth) = [30, 15, 10]
[name, last_name, age] = ('Kosal', 'Keo', 35)
print(sale)
print(width)
print(last_name)
លើសពីនេះទៀត យើងក៏អាចប្រើប្រាស់ assignment statement ដើម្បីធ្វើការផ្តោះប្តូរឈ្មោះរបស់វត្ថុពីរ ទៅវិញទៅមកបានដែរ។
width = 173.33
larger = 200
width, larger = larger, width
print(width)
print(larger)
ក្រៅពីការប្រើប្រាស់ assignment statement ដើម្បីភ្ជាប់ឈ្មោះមួយទៅនឹងវត្ថុមួយ យើងក៏អាចភ្ជាប់ឈ្មោះជាច្រើនទៅនឹងវត្ថុតែមួយ ដោយធ្វើដូចខាងក្រោមនេះ៖
sale = buy = fee = 1000
print(sale)
print(buy)
print(fee)
នៅក្នុងភាសា Python យើងអាចធ្វើប្រមាណវិធីម៉្យាង ដូចខាងក្រោមនេះ៖
sale = 1000
sale = sale + 1
print(sale)
sale = sale + 1 គឺជាការប្រើប្រាស់ assignment statement ដើម្បីបង្កើនតំលៃវត្ថុឈ្មោះ sale អោយធំជាងមុន 1 ។ ការធ្វើប្រមាណវិធីតាមរបៀបនេះ ត្រូវគេហៅថាជា augmented assignment ដែលអាចត្រូវសរសេរតាមរបៀបម៉្យាងទៀត ដូចខាងក្រោមនេះ៖
sale = 1000
sale += 1
print(sale)
ក្រៅពីការប្រើប្រាស់ augmented assignment ជាមួយនឹង operator + យើងក៏អាចប្រើប្រាស់ augmented assignment នេះជាមួយនឹង operator ផ្សេងៗទៀតបានដែរ។
sale = 1000
sale += 2
sale -= 2
sale *= 2
sale /= 2
sale //= 2
sale %= 2
sale **= 2
ដូចគ្នាដែរ យើងអាចប្រើប្រាស់ augmented assignment នេះជាមួយនឹងឃ្លាប្រយោគផ្សេងៗបានផងដែរ។
saying = 'Drop by drop water breaks a stone.'
saying += '\n'
saying *= 3
print(saying)
ដូចគ្នាដែរ យើងអាចប្រើប្រាស់ augmented assignment ជាមួយនឹងកំរង tuple ផ្សេងៗដូចខាងក្រោមនេះ៖
mytuple = (100, 'profit')
mytuple += (50, True)
print(mytuple)
mytuple *= 2
print(mytuple)
ដូចគ្នាដែរ យើងអាចប្រើប្រាស់ augmented assignment ជាមួយនឹងកំរង list ដូចខាងក្រោមនេះ៖
mylist = [100, 'profit']
mylist += [50, True]
print(mylist)
mylist *= 2
print(mylist)
ដូចគ្នាដែរ យើងអាចប្រើប្រាស់ augmented assignment ជាមួយនឹងសំណុំ set ដូចខាងក្រោមនេះ៖
myset = {100, 1.5, 'profit'}
myset -= {1.5}
print(myset)
myset |= {50, 4, True}
print(myset)
myset &= {50, 4, True}
print(myset)
myset ^= {100, 1.5}
print(myset)