នៅក្នុងភាសា Python, function ក៏ជាវត្ថុដែលជាកន្លែងមួយនៅក្នុងសតិរបស់កំព្យូទ័រប្រើសំរាប់កត់ត្រាទុកនូវ statement មួយចំនួន ដែលទាក់ទងគ្នាក្នុងការដោះស្រាយកូនបញ្ហាណាមួយ។ ដើម្បីបង្កើត function យើងត្រូវធ្វើដូចខាងក្រោមនេះ៖
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
នៅលើបន្ទាត់ដែលមាន statement def ត្រូវហៅថា function header ដែលនៅក្នុងនោះ ពាក្យថា get_profit គឺជាឈ្មោះរបស់ function ។ ចំណែកឯ block នៃ statement នៅក្នុង statement def នោះ ត្រូវហៅថា function body ។ ឈ្មោះរបស់ function ក៏ដូចជាឈ្មោះរបស់វត្ថុដទៃទៀតដែរ គឺត្រូវបង្កើតឡើង ដោយគោរពទៅតាមវិធាននៃការបង្កើតឈ្មោះនៅក្នុងភាសា Python ។
នៅក្នុងកម្មវិធីខាងលើនេះ នៅពេលដែលបញ្ជា def ត្រូវបានយកទៅអនុវត្ត វត្ថុមួយមានឈ្មោះថា get_profit ត្រូវបានបង្កើតឡើងសំរាប់កត់ត្រាទុកនូវ block នៃ statement ដែលជា function body នោះ។ យើងត្រូវធ្វើការកត់សំគាល់ថា block នៃ statement ដែលជា function body មិនបានត្រូវយកទៅអនុវត្តទេ គឺជាគ្រាន់តែត្រូវបានកត់ត្រាទុកមួយអន្លើតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះហើយ បានជាយើងមិនឃើញមានអ្វីកើតឡើងទេ នៅពេលដែល function ឈ្មោះ get_profit ត្រូវបានបង្កើតឡើងនោះ។ យ៉ាងណាម៉ិញ ដោយ block នៃ statement នៅក្នុង function មិនទាន់ត្រូវយកទៅអនុវត្ត នៅពេល function ត្រូវបានបង្កើត ដូចនេះ block នៃ statement ទាំងនោះមានលក្ខណៈជាគំរោងការ។
ដោយ function ក៏ជាវត្ថុមួយដូចជាវត្ថុដទៃទៀតដែរ ដូចនេះយើងអាចយកឈ្មោះរបស់ function ទៅភ្ជាប់នឹងវត្ថុផ្សេងៗទៀតបានតាមចិត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
get_profit = 1.33
ដោយ function ក៏ជាវត្ថុមួយដែរ ដូចនេះយើងអាចភ្ជាប់ឈ្មោះជាច្រើនទៅនឹង function ។
def get_profit():
sale = 1000
buy = 900
profit = sale - buy
print(profit)
total = fee = get_profit
print(total)
print(fee)
print(get_profit)