ចំនួន​ពិត (real number) គឺ​ជា​លេខ​ទាំងឡាយ​ណា ដែល​ជា​លេខ​មាន​ក្បៀស​។

 

ដើម្បី​បង្កើត​ចំនួន​ពិត យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

width = 200.75
height = 300.33

print(width)
print(height)

 

ដូច​គ្នា​នឹង​ចំនួនគត់​ដែរ យើង​អាច​យក​ចំនួនពិត​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណវិធី​នព្វន្ត​ដូច​ខាង​ក្រោម​នេះ៖

 

width = 20.75
height = 30.33

print(width + height)
print(width - height)
print(width * height)
print(width / height)
print(width // height)
print(width % height)
print(width ** height)

 

ក្រៅ​ពីការធ្វើ​ប្រមាណវិធី​រវាង​ចំនួនគត់​និង​ចំនួនគត់ ឬ​រវាង​ចំនួនពិត​និង​ចំនួនពិត យើង​អាច​យក​ចំនួនគត់​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណវិធី​នព្វន្ត​ជាមួយ​នឹង​ចំនួនពិត ដែល​នាំ​អោយ​បាន​លទ្ធផល​ជា​ចំនួនពិត​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

width = 20
height = 30.33

print(width + height)
print(width - height)
print(width * height)
print(width / height)
print(width // height)
print(width % height)
print(width ** height)