if គឺជា statement តំរូវអោយអនុវត្ត statement មួយចំនួនទៀត ក្នុងករណី expression មួយផ្តល់លទ្ធផលជា True ឬសមមូលនឹង True ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
sale = 1000
buy = 900
if sale > buy:
profit = sale - buy
print(profit)
សញ្ញាចុចពីរ (:) នៅខាងចុង expression ជាសញ្ញាកំណត់ពីចំនុចចាប់ផ្តើមនៃ statement ទាំងឡាយណាដែលត្រូវយកទៅអនុវត្ត ក្នុងករណី expression ផ្តល់លទ្ធផលជា True ។ statement ទាំងនោះ ត្រូវតែសរសេរចូលបន្ទាត់ ដើម្បីបញ្ជាក់ប្រាប់ថា វាជា statement នៅក្នុង statement if ។ ការសរសេរចូលបន្ទាត់ អាចត្រូវដកឃ្លាចំនួនប៉ុន្មានក៏បានដែរ តែគេនិយមសរសេរចូលបន្ទាត់ ដោយដកឃ្លាចំនួន ៤ ។ statement ដែលត្រូវសរសេរចូលបន្ទាត់ទាំងនោះ គឺជា block ស្ថិតនៅក្នុង statement if ។ ដូចនេះ block នៅក្នុង statement if ត្រូវយកទៅអនុវត្ត តែក្នុងករណី expression នៅជាប់នឹង statement if ផ្តល់លទ្ធផលជា True ឬសមមូលនឹង True តែប៉ុណ្ណោះ បើពុំនោះសោតទេ block នោះនឹងត្រូវរំលងចោល។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
sale = 900
buy = 900
if sale > buy:
profit = sale - buy
print(profit)