default argument គឺ​ជា argument ទាំងឡាយ​ណា​ដែល​មាន​មុន​រួច​ជាស្រេច នៅ​ពេល function ត្រូវ​បាន​បង្កើត​ឡើង​។ ហើយ​នៅ​ពេល​ដែល function ត្រូវ​បាន call បើ function មិន​បាន​ទទួល argument ឬ​ទទួល argument មិន​គ្រប់គ្រាន់ function នឹង​យក​ argument ​មាន​ស្រាប់​ទាំងនោះ​មក​ប្រើ​។

 

def get_profit(sale=0, buy=0):
    profit = sale - buy
    print('The total profit is', profit)
 
get_profit()
get_profit(1000)
get_profit(buy=900)
get_profit(1000, 900)

 

យើង​ត្រូវ​ធ្វើការកត់​សំគាល់​ផង​ដែរ​ថា keyword argument និង default argument មាន​ទំរង់​ដូច​គ្នា​គឺ parameter = argument តែ​វា​ជា​រឿង​ពីរ​ខុស​គ្នា​ស្រឡះ​។ keyword argument ត្រូវ​ផ្តល់​អោយ​ទៅ function នៅ​ពេល​ function ត្រូវ​បាន​ call ចំណែក​ឯ default argument ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេលបង្កើត function ។ មួយវិញទៀត យើង​អាច​ផ្តល់​ keyword argument អោយ​ទៅ​ function ដែល​មាន default argument ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

def get_profit(sale=0, buy=0):
    profit = sale - buy
    print('The total profit is', profit)
 
get_profit(sale=1000, buy=900)