while/else គឺជា statement ដែលជាបញ្ជាតំរូវអោយអនុវត្ត block នៃ statement នៅក្នុង statement while សារចុះសារឡើងគ្មានឈប់ ដរាបណា expression មួយនៅតែផ្តល់លទ្ធផលជា True ឬសមមូលនឹង True ។ ហើយបើការអនុវត្ត block នៃ statement នោះត្រូវបានបញ្ចប់ទៅដោយគ្មានជួបប្រទះនឹង break, block នៃ statement នៅក្នុង statement else នឹងត្រូវយកទៅអនុវត្ត។ ផ្ទុយទៅវិញ បើការអនុវត្ត block នៃ statement នៅក្នុង statement while បានជួបប្រទះនឹង statement break, block នៃ statement នៅក្នុង statement else នឹងត្រូវរំលងចោល។
a = 0
while a < 10:
print('a is the number', a)
a += 1
if a == 11:
break
else:
print('The execution of the block of statement did not meet break statement.')
លើសពីនេះទៀត block នៃ statement នៅក្នុង statement else នឹងត្រូវយកទៅអនុវត្តផងដែរ បើសិនជា block នៃ statement នៅក្នុង statement while ត្រូវបានរំលងចោល មកពី expression នៅជាប់នឹង statement while ផ្តល់លទ្ធផលជា False ឬសមមូលនឹង False តាំងពីដំបូងដៃមកម្លេះ។
a = 0
while a > 10:
print('a is the number', a)
a += 1
if a == 11:
break
else:
print('The execution of the block of statement did not meet break statement.')