positional argument គឺជា argument ទាំងឡាយណាដែលយើងផ្តល់អោយទៅ function ដោយតំរៀបតាមលេខរៀងនៃ parameter នៅក្នុង function ។ ដូចនេះការផ្តល់ argument អោយទៅ function កន្លងមក គឺជាការផ្តល់ positional argument ។
def get_profit(sale, buy):
profit = sale - buy
print('The total profit is', profit)
get_profit(1000, 900)
នៅលើបន្ទាត់លេខ 5 នៃកម្មវិធីខាងលើ ការសរសេរថា get_profit(1000, 900) គឺជាការ call function ឈ្មោះ get_profit() ដោយផ្តល់អោយ function នូវ positional argument ចំនួនពីរ។រៀងគ្នា។
នៅក្នុងភាសា Python ដែលហៅថា keyword argument គឹជា argument ទាំងឡាយណា ដែលត្រូវបានភ្ជាប់ទៅនឹង parameter ផ្សេងៗមុនរួចជាស្រេច នៅពេល function ត្រូវបាន call ។
def get_profit(sale, buy):
profit = sale - buy
print('The total profit is', profit)
get_profit(buy=900, sale=1000)
ដូចនេះ យើងសង្កេតឃើញថា ការផ្តល់ keyword argument អោយទៅ function មិនចាំបាច់ត្រូវគោរពទៅតាមលេខរៀងរបស់ parameter ឡើយ ពីព្រោះ parameter និមួយៗត្រូវបានភ្ជាប់រួចជាស្រេចទៅនឹង argument ទាំងនោះ៕