នៅក្នុងភាសា Python ដែលហៅថា constructor គឺជា method ពិសេសម៉្យាង ដែលមានឈ្មោះជា __init__ (សញ្ញា _ ជាប់គ្នាពីរនៅពីមុខនិងនៅពីក្រោយ init) ។ បើសិនជា method ឈ្មោះ __init__ នេះត្រូវបានបង្កើតឡើងនៅក្នុងថ្នាក់ណាមួយ វានឹងត្រូវ call ជាស្វ័យប្រវត្តិ រាល់លើកដែលបណ្តា instance ទាំងឡាយត្រូវបានបង្កើតឡើងចេញពីថ្នាក់នោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
class Area():
pi = 3.14
def __init__(self):
print('The constructor was called.')
def rectangle(self, width, height):
area = width * height
print('The area of the rectangle is', area)
instance = Area()
ដូចនេះ យើងឃើញថា ការយកថ្នាក់មកប្រើដើម្បីបង្កើត instance គឺជាការតំរូវអោយបង្កើត instance ផងនិង call constructor ផងបើសិនជាមាន។ ហើយយើងនឹងបានដឹងពីសារសំខាន់របស់ constructor ដែលជា mothod ឈ្មោះ __init__ នៅពេលខាងមុខនេះ៕