return គឺ​ជា​ statement ត្រូវ​ប្រើប្រាស់​នៅ​ក្នុង function សំរាប់​បញ្ចប់​ការអនុវត្ត block នៃ statement នៅ​ក្នុង​ function និង​បញ្ជូន​វត្ថុ​ណាមួយ ទៅ​កន្លែង​ដែល function ត្រូវ​បាន call ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

def get_profit(sale, buy):
    profit = sale - buy
    return profit
 
fee = get_profit(1000, 900)
print('The object returned is', fee)

 

មួយវិញទៀត គ្រប់ function ទាំងអស់​ដែល​គ្មាន statement return នៅ​ក្នុង​នោះ បញ្ជូន​វត្ថុ None ទៅ​កាន់​កន្លែង​ដែល function ត្រូវ​បាន​ call ។

 

def get_profit(sale, buy):
    profit = sale - buy
 
obj = get_profit(1000, 900)
print('The object returned is', obj)