ការបង្តើត instance ត្រូវវធ្វើឡើងដោយការ call ថ្នាក់ ដែលជាទង្វើមួយស្រដៀងនឹងការ call function ដែរ ពោលត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
class Area():
pi = 3.14
def rectangle(self, width, height):
area = width * height
print('The area of the rectangle is', area)
instance = Area()
print(instance)
ដូចនេះយើងឃើញថា ការបង្កើត instance ដោយការ call ថ្នាក់ ពុំមែនជាការយក attribute នៅក្នុងថ្នាក់មកប្រើនោះទេ គឺជាការបង្កើតវត្ថុម៉្យាងមានប្រភេទជា instance នៅក្នុងសតិរបស់ឧបករណ៍អេឡិចត្រូនិក។
ក្រៅពីការបង្កើត instance តែមួយចេញថ្នាក់ណាមួយ យើងក៏អាចបង្កើត instance ជាច្រើនរាប់មិនអស់ចេញពីថ្នាក់នោះ ដោយធ្វើដូចខាងក្រោមនេះ៖
class Area():
pi = 3.14
def rectangle(self, width, height):
area = width * height
print('The area of the rectangle is', area)
instance1 = Area()
instance2 = Area()
instance3 = Area()
print(instance1)
print(instance2)
print(instance3)