if/else គឺជា statement តំរូវអោយអនុវត្ត block នៃ statement នៅក្នុង statement if និងតំរូវអោយរំលងចោល block នៃ statement នៅក្នុង statement else ក្នុងករណី expression មួយផ្តល់លទ្ធផលជា True ឬសមមូលនឹង True ។ ហើយបើ expression នោះផ្តល់លទ្ធផលជា False ឬសមមូលនឹង False វិញ statement នៅក្នុង block ស្ថិតនៅក្នុង statement if នឹងត្រូវរំលងចោល ហើយ statement ស្ថិតនៅក្នុង block នៅក្នុង statement else នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
sale = 900
buy = 900
if sale > buy:
profit = sale - buy
print(profit)
else:
print('sale is not greater than buy.')
print('There is no profit')