pass គឺ​ជា​ statement ដែល​ជា​បញ្ជា​តំរូវ​អោយ​រំលង​ចោល ដោយ​មិន​ធ្វើ​អ្វី​ទាំងអស់​៖

 

print('Program begins here.')
 
if True:
    pass
 
print('Program ends here.')

 

នៅ​ក្នុង​ statement ទាំងឡាយ​ មាន​ដូច​ជា statement if ជាដើម បើ​យើង​មិន​ចង់​ធ្វើ​អ្វី​សោះ​នោះ យើង​មិន​អាច​ទុក​អោយ​នៅ​ទទេ​បាន​ឡើយ យើង​ត្រូវ​ប្រើប្រាស់ statement pass នេះ តំរូវ​អោយ​រំលង​ចោល ដោយ​មិន​ធ្វើ​អ្វី​ទាំងអស់​។ ហើយ​បើ​យើង​មិន​សរសេរ​អ្វី​សោះ​នោះ កំហុស​នឹង​កើត​មាន​ឡើង​៕