if/elif/else គឺ​ជា statement តំរូវ​អោយ​អនុវត្ត block នៃ statement នៅ​ក្នុង statement if ឬ statement elif ក្នុង​ករណី expression នៅ​ជាប់​នឹង​ statement if ឬ elif ផ្តល់​លទ្ធផល​ជា True ឬ​សមមូល​នឹង​ True ។ តែ​បើ​គ្មាន expression ណា​មួយ​ផ្តល់​លទ្ធផល​ជា True ឬ​សមមូល​នឹង True ទេ block នៃ statement នៅ​ក្នុង statement else នឹង​ត្រូវ​យក​ទៅ​អនុវត្ត​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

a = 15
b = 15
 
if a < b:
    print('a < b')
    print('This block of statements in if were executed')
elif a == b:
    print('a == b')
    print('This block of statements in first elif were executed')
elif a < b < 100:
    print('a < b < 100')
    print('This block of statements is second elif were executed')
else:
    print('No expression resulting True')
    print('The block of statements in else were executed')

 

នៅ​ក្នុង​ភាសា Python ដែល​ហៅ​ថា ternary operator គឺ​ជា expression ម៉្យាង​ដែល​នៅ​ក្នុង​នោះ មាន​ការប្រើប្រាស់ statement if/else ដើម្បី​ផ្តល់​លទ្ធផល​ជា​វត្ថុ​ណាមួយ​។

 

sale = 1000
buy = 900
 
result = 'ចំណេញ' if(sale - buy > 0) else 'ខាត'
print(result)